ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦, លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន Yeo's Cambodia និងស្វាមី បានដឹកនាំក្រុមការងារ និងសហការី នាំយកអំណោយ ដែលជាការចូលរួមចំណែកក្នុងស្មារតីសាមគ្គីភាពជាតិ រួមមាន ទឹកសណ្តែក Yeo's, ភេសជ្ជៈបំពេញជាតិទឹក H-TWO-O, កាហ្វេ កញ្ចប់ Yeo's Original, កាហ្វេកញ្ចប់ Yeo's អត់ស្ករ, កាហ្វេកំប៉ុង Yeo's Latte, កាហ្វេកំប៉ុង Yeo's Espresso និងត្រីខកំប៉ុង Yeo's ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០២៦

ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦, លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន Yeo's Cambodia និងស្វាមី បានដឹកនាំក្រុមការងារ និងសហការី នាំយកអំណោយ ដែលជាការចូលរួមចំណែកក្នុងស្មារតីសាមគ្គីភាពជាតិ រួមមាន ទឹកសណ្តែក Yeo's, ភេសជ្ជៈបំពេញជាតិទឹក H-TWO-O, កាហ្វេ កញ្ចប់ Yeo's Original, កាហ្វេកញ្ចប់ Yeo's អត់ស្ករ, កាហ្វេកំប៉ុង Yeo's Latte, កាហ្វេកំប៉ុង Yeo's Espresso និងត្រីខកំប៉ុង Yeo's ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅបរិវេណសាលាខេត្តព្រះវិហារ។

សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីសាមគ្គីភាពជាតិរបស់ លោកស្រីអគ្គនាយិកា និងស្វាមី ព្រមទាំងសហការីទាំងអស់ ដែលបានឧបត្ថម្ភភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងនេះ សម្រាប់ជាការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើជាតិមាតុភូមិ។

ព័ត៌មានទាក់ទង